On this page

ថ្ងៃទី 2 ខែមិថុនាដល់ថ្ងៃទី 15 ខែមិថុនាឆ្នាំ 2026

ការយកចិត្តទុកដាក់​

កម្រិតរំហូរធម្មជាតិ និងការបញ្ចេញទឹកទំនប់វារីអគ្គិសនី មានកម្រិត ខ្ពស់ រួមចំណែកដល់រំហូរទឹកទន្លេមេគង្គរដូវប្រាំងក្នុងកម្រិតខ្ពស់ប្រចាំឆ្នាំ២០២៦។

 

បរិមាណទឹក ដែលលើសប្រមាណ ៨៥ ពាន់លានម៉ែត្រគូប ដែលជាបរិមាណទឹកខ្ពស់បំផុតនាប៉ុន្មានឆ្នាំថ្មីៗនេះ បណ្តាលមកពីការរួមចំណែកពីរំហូរធម្មជាតិក្នុងកម្រិតខ្ពស់ (៥៧ ពាន់លានម៉ែត្រគូប) និង ការបញ្ចេញទឹកពីទំនប់វារីអគ្គិសនីក្នុងកម្រិតខ្ពស់ (២៨ ពាន់លានម៉ែត្រគូប)។ ការបញ្ចេញទឹក របស់ទំនប់ពីប្រទេសចិន គឺជាការបញ្ចេញទឹកដ៏ច្រើនបំផុតក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ជាមួយបរិមាណទឹក ១២,៥ ពាន់លានម៉ែត្រគូប ពីទំនប់នានា ដើម្បីផលិតថាមពលក្នុងចន្លោះ ពីខែធ្នូ និងឧសភា។ ទំនប់ធំៗជាច្រើន ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ភាគកណ្តាល ប្រទេសឡាវ មានដូចជាទំនប់ Nam Ngum ១២, ទំនប់ Nam Theun ២, ទំនប់ Theun Hinboun Expansion ក៏បានបញ្ចេញទឹកក្នុងបរិមាណច្រើន (៩,៧ ពាន់លានម៉ែត្រគូប) សម្រាប់ផលិត ថាមពលអគ្គិសនីផងដែរ។ ការបញ្ចេញទឹកក្នុងបរិមាណដ៏ច្រើនបែបនេះ ទំនងជាបណ្តាលមកពី ទឹកភ្លៀងរដូវវស្សាក្នុងឆ្នាំ២០២៥ ដែលបានបំពេញទឹកក្នុងអាង និងក៏បណ្តាលមកពីវិបត្តិ ថាមពលនៃការបិទច្រក Hormuz ផងដែរ។ ការបញ្ចេញទឹកទាំងនេះ បូករួមទាំងរំហូរធម្មជាតិ ក្នុងកម្រិតខ្ពស់ ដែលរំហូរទឹកភាគច្រើនទទួលបានពីបរិមាណទឹកនៅក្នុងខែធ្នូ (ឆ្នាំ២០២៥) ខែមករា និងខែកុម្ភៈ ដែលហូរមកពីអាងទន្លេ៣ ក្នុងប្រទេសឡាវ និងវៀតណាម  រួមចំណែក ធ្វើឱ្យទន្លេមេគង្គមានកម្រិតទឹកខ្ពស់ ពេញមួយរដូវប្រាំង។ ទឹកទន្លេដែលមានកម្រិតខ្ពស់ បង្កើតហានិភ័យដល់ជីវសាស្ត្រទូទាំងអាងទន្លេ និងបង្ការមិនឱ្យធនធានធម្មជាតិបានទៅដល់ សហគមន៍ ដែលពឹងផ្អែកលើកម្រិតទឹកទាបរដូវប្រាំង។

 

តើមានអ្វីកើតឡើងកាលពីសប្តាហ៍មុន?

  • តើទឹកទៅណា៖កាលពីសប្តាហ៍មុន ទំនប់វារីអគ្គិសនី Nuozhadu ក្នុងប្រទេសចិន បានបញ្ចេញ ទឹកក្នុងបរិមាណ ២,៣ ពាន់លានម៉ែត្រគូប ប្រហាក់ប្រហែល២០% នៃបរិមាណទឹកសកម្មរបស់ ទំនប់។ មិនមានទំនប់ណាផ្សេង បានបញ្ចេញទឹកក្នុងចំនួនដ៏ច្រើន រឺរឹតត្បិតទឹកដែលតែងតែ កើតមានជាទូទៅសម្រាប់ដើមរដូវវស្សានោះទេ។ តើទឹកនៅឯណា?

     

  • កម្រិតទឹកទន្លេ៖ កម្ពស់ទឹកទូទាំងទន្លេមេគង្គ មានកម្រិតធម្មតាសម្រាប់ពេលវេលានៃឆ្នាំនេះ។ កម្រិតទឹកបឹងទន្លេសាប គឺមានកម្រិតទាបជាងកម្រិតធម្មតាបន្តិចបន្តួច សម្រាប់ពាក់កណ្តាល ខែមិថុនានេះ។ មើលរបៀបដែលវាមើលទៅ។

រូបភាពប្រចាំសប្តាហ៍

 កំលាំងរំហូរទឹកប្រចាំឆ្នាំ២០២៦ មានកម្រិតធម្មតា សម្រាប់ពេលវេលា នៃឆ្នាំនេះ។

ផែនទីកំលាំងរំហូរទឹក សម្រាប់រដូវវស្សា ឆ្នាំ២០២៦ បង្ហាញថា ការលិចទឹកប្រចាំរដូវ ស្ថិតក្នុងកម្រិតធម្មតាសម្រាប់ពេលនេះ។ តំបន់លិចទឹកភាគច្រើន (ពណ៌ខៀវ) ដែលបានឃើញ នៅលើផែនទី គឺជាប្រព័ន្ធធារាសាស្ត្រនៅក្នុងប្រទេសវៀតណាម មិនមែនជាការលិចទឹកបែប ធម្មជាតិនោះទេ។ ដោយសាររដូវវស្សាចូលមកដល់ ទំនាបលិចទឹកដ៏ធំជុំវិញបឹងទន្លេសាប គួរតែ ពេញពាសទៅដោយទឹក រួមជាមួយនឹងទឹកជំនន់ប្រចាំរដូវផង នាំមកនូវកូនត្រីតូចៗពីទន្លេ មេគង្គ និងដៃទន្លេនៅប៉ែកខាងលើផងដែរ។ តំបន់ទំនាបលិចទឹកជំុវិញបឹងទន្លេសាប នឹងដើរ តួនាទីជាកន្លែងភ្ញាស់កូនត្រីបែបធម្មជាតិ សម្រាប់ផលចាប់ត្រីដែលមានបរិមាណជាមធ្យម ប្រហែល ៦០០.០០០ តោនក្នុង១ឆ្នាំៗ។

តើទឹកនៅឯណា?

តើអាងទន្លេមេគង្គមានសំណើមប៉ុណ្ណា?

តើ​អាង​ស្តុក​ទឹក​មាន​ទឹក​ប៉ុន្មាន​តាម​ប្រទេស?

បរិមាណទឹកប្រើប្រាស់បច្ចុប្បន្ន (ពាន់លានម៉ែត្រគូប) ឆ្លងកាត់អាងស្តុកទឹកធំជាងគេទាំង ៤៥ ក្នុងអាងទន្លេមេគង្គ។

តើមានបរិមាណទឹកប៉ុន្មាននៅក្នុងអាងស្តុកទឹកដែលធំជាងគេបំផុត?

តើជីពចរទឹកជំនន់មានកម្លាំងប៉ុណ្ណា?

តើវាលទំនាបទន្លេមេគង្គមានសំណើមប៉ុណ្ណា?

តើលំហូរទឹកទន្លេចេញមកពីណា?

តើទឹកទន្លេគួរមានកម្រិតណា?

ឧបករណ៍បង្ហាញកម្រិតទឹកនៅឈៀងសែន (ថៃ) [មិន​អាច​ប្រើ​បាន​ជា​បណ្ដោះ​អាសន្ន]

ក្រុងស្ទឹងត្រែង (កម្ពុជា)

មាត់ជ្រូក (វៀតណាម)

សម្រាប់ព័ត៌មានបន្ថែម សូមចុចគម្រូលំហូរទឹកធម្មជាតិ នៅក្នុងបញ្ជីនៅផ្នែកខាងលើ

តើអាកាសធាតុកាលពីសប្តាហ៍មុនយ៉ាងម៉េចដែរ?

សម្រាប់ព័ត៌មានបន្ថែម សូមចុច ប្រៀបធៀបផែនទី និងទិន្នន័យ នៅក្នុងម៉ឺនុយកំពូល។

តើទំនប់ណាខ្លះបង្កផលប៉ះពាល់ជាងគេ?

អាងស្តុកទឹកទំនប់ដែលត្រូវបានសន្មត់ថាមានការផ្លាស់ប្តូរបរិមាណទឹក១០០លានម៉ែត្រគូប (m3) ក្នុងកំឡុង៧ថ្ងៃកន្លងទៅ។

សម្រាប់ព័ត៌មានបន្ថែម សូមចុចឧបករណ៍វាស់វែងកម្រិតទឹកពីចម្ងាយនៅបញ្ជីផ្នែកខាងលើ

បរិមាណអាងស្តុកទឹកបច្ចុប្បន្នសម្រាប់ទំនប់ទាំង58

សម្រាប់ព័ត៌មានបន្ថែម សូមចុចឧបករណ៍វាស់វែងកម្រិតទឹកពីចម្ងាយនៅបញ្ជីផ្នែកខាងលើ

Subscribe to the Mekong Dam Monitor Update
Receive weekly alerts and advisories from the Mekong Dam Monitor
Emails come from the Stimson Center. Read our Privacy policy. You can opt-out of emails at any time.