ការយកចិត្តទុកដាក់
ចំណុចគួរចាប់អារម្មណ៍៖ របាយការណ៍ថ្មី រំលេចពីផលប៉ះពាល់របស់ទំនប់វារីអគ្គិសនីលើ ព្រៃលិចទឹកប្រទេសកម្ពុជា។
តំបន់រ៉ាំសារ ខេត្តស្ទឹងត្រែង ដែលស្ថិតនៅភាគឦសាន ប្រទេសកម្ពុជា គឺជាតំបន់មួយក្នុងចំណោមតំបន់ប្រព័ន្ធអេកូឡូស៊ីព្រៃលិចទឹកសំខាន់ៗ និងក៏ជាតំបន់ដែលទទួលរងការគម្រាមកំហែងបំផុត។ ក្រុមការងារ MDM និងអង្គការ IUCN បានធ្វើការជាក្រុម ដើម្បីរៀបចំនូវរបាយការណ៍ថ្មីមួយ អំពី វិស្វកម្មទន្លេមេគង្គៈ របៀបដែល ទំនប់វារីអគ្គិសនីនៅប៉ែកខាងលើ កំពុងកែប្រែព្រៃលិចទឹកប្រទេសកម្ពុជា, ដែលបង្ហាញពីរបៀប ដែលប្រតិបត្តិការរបស់ទំនប់វារីអគ្គិសនីនៅប៉ែកខាងលើ ផ្លាស់ប្តូររំហូរទឹកទន្លេរដូវប្រាំង ដែលនាំ ឱ្យព្រៃលិចទឹកជាច្រើនងាប់ និងរលើង នៅក្នុងប្រព័ន្ធមួយដែលពឹងផ្អែកលើកម្រិតទឹកទាប ប្រចាំរដូវ ដើម្បីរស់រាន។
តាមរយៈទាំងការវិភាគជលសាស្ត្រ និងរូបភាពផ្កាយរណបពីប្រតិបត្តិការរបស់ទំនប់ ដែលថតពី ការប្រែប្រួលដី និងដំណាំរុក្ខជាតិ និងតាមរយៈការសង្កេតរបស់សហគមន៍ របាយការណ៍បាន កត់ត្រាពីការបាត់បង់ព្រៃលិចទឹកក្នុងចំនួន១៨ភាគរយ ជាមួយនិងតំបន់មួយចំនួន បាត់បង់ ច្រើនជាងពាក់កណ្តាលនៃផ្ទៃដី និងគម្របព្រៃ ចាប់តាំងពីឆ្នាំ២០១៨។ ការប្រែប្រួលអេកូឡូស៊ី ទាំងនេះ គឺវាមានទំនាក់ទំនងទៅនឹងការបញ្ចេញទឹករដូវប្រាំងពីទំនប់វារីអគ្គិសនីធំៗនៅក្នុង ប្រទេសចិន និងឡាវ ដែលនាំឱ្យកម្រិតទឹកកើនខ្ពស់ខុសពីធម្មជាតិសម្រាប់បណ្តាខែនាពេលនេះ។
ក្រៅពីផលប៉ះពាល់ដល់ប្រជាជនក្នុងមូលដ្ឋាន របកគំហើយបានលើកឡើងនូវសំណួរជាច្រើន សម្រាប់អភិបាលកិច្ចទឹកទន្លេឆ្លងដែន តម្លាភាពទិន្នន័យ និងភូមិសាស្ត្រនយោបាយរបស់ ទំនប់វារីអគ្គិសនី នៅក្នុងអាងទន្លេមេគង្គ។ របាយការណ៍នេះ ក៏បានគូសបញ្ជាក់ពីការកែសម្រួល ប្រតិបត្តិការដែលអាចធ្វើបាន ដែលអាចជួយស្តារឡើងវិញនូវរំហូរទឹកទាប ដោយមិនធ្វើអោយ រំខានដល់សន្តិសុខថាមពលក្នុងតំបន់។ សូមអានរបាយការណ៍នៅទីនេះ។
តើមានអ្វីកើតឡើងកាលពីសប្តាហ៍មុន?
- តើទឹកទៅណា៖ ជារួម ការបញ្ចេញទឹករបស់ទំនប់នានាទូទាំងអាងទន្លេ បានកត់ត្រាក្នុងបរិមាណ ច្រើនយ៉ាងខ្លាំង ក្នុងរយៈពេល២សប្តាហ៍កន្លងទៅ ដែលមានបរិមាណសរុបប្រមាណ ៣,១ ពាន់លានម៉ែត្រគូប។ ការបញ្ចេញទឹកច្រើនជាងគេមានមកពីទំនប់ Xiaowan (ចិន, ២០០ លានម៉ែត្រគូប), ទំនប់ Nuozhadu (ចិន, ៣០៤ លានម៉ែត្រគូប), ទំនប់ Jinghong (ចិន, ២១៦ លានម៉ែត្រគូប), ទំនប់ Nam Ou ៧ (ឡាវ, ១៦២ លានម៉ែត្រគូប), ទំនប់ Nam Ngum ២ (ឡាវ, ៧០៩ លានម៉ែត្រគូប), ទំនប់ Nam Ngum ១ (ឡាវ, ២៣០ លានម៉ែត្រគូប), ទំនប់ Nam Ngiep ១ (ឡាវ, ១៤៤ លានម៉ែត្រគូប), និងទំនប់ Nam Theun ២ (ឡាវ, ១២៦ លានម៉ែត្រគូប)។ តើទឹកនៅឯណា?
- កម្រិតទឹកទន្លេ៖ កម្ពស់ទឹកទូទាំងទន្លេមេគង្គ មានកម្រិតចន្លោះពី ១ ទៅ ១,៥ ម៉ែត្រ ខ្ពស់ជាងកម្រិតជាមធ្យមរយៈពេលវែង។ មានចំណុចជាច្រើននៅទន្លេមេគង្គប៉ែកខាងក្រោម កម្ពស់ទឹកមានកម្រិតខ្ពស់ជាងកម្រិតធម្មតា ដោយសារតែការបញ្ចេញទឹកពីទំនប់នៅប្រទេស ឡាវ។ មើលរបៀបដែលវាមើលទៅ។
រូបភាពប្រចាំសប្តាហ៍
កម្រិតទឹកនៅខេត្តស្ទឹងត្រែងឈានដល់កម្រិតខ្ពស់គ្រប់ពេលសម្រាប់ ពេលនេះ។
ការបញ្ចេញទឹករបស់ទំនប់នៅប៉ែកខាងលើ ជាពិសេសទឹកដែលមកពីទំនប់ Xiaowan របស់ចិន បានបង្កើនកម្រិតកម្ពស់ទឹកនៅខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា កើនដល់កម្រិតខ្ពស់ បំផុត ដែលធ្លាប់បានកត់ត្រានាពេលកន្លងមក។ កម្រិតកម្ពស់ទឹកក្នុងអំឡុងរដូវប្រាំងនេះ ផ្តល់ នូវប្រយោជន៍តិចតួចដល់ប្រទេសនានានៅអាងទន្លេមេគង្គ ដោយសារតែការស្រោចស្រព នៅក្នុងរដូវប្រាំង គឺជាទូទៅត្រូវបានអនុវត្តតែនៅក្នុងតំបន់ដីសណ្តរក្នុងប្រទេសវៀតណាម តែប៉ុណ្ណោះ។ ផ្ទុយទៅវិញ កម្រិតកម្ពស់ទឹកខ្ពស់ បែរជាបំផ្លាញជាខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ីនៅក្នុង តំបន់ទៅវិញទេ។ ឧទាហរណ៍ ដើមឈើលិចទឹកនៅខេត្តស្ទឹងត្រែង កំពុងតែឈានទៅរកការដួល ងាប់ ដោយសារតែប្រព័ន្ធឫសរបស់វាស្ថិតនៅក្រោមទឹកក្នុងរយៈពេលស្ទើរតែពេញមួយឆ្នាំ។ ម្យ៉ាងទៀត ប្រជាជននៅក្នុងតំបន់មិនអាចធ្វើកសិកម្មតាមច្រាំងទន្លេអំឡុងរដូវប្រាំង តទៅទៀតទេ ដោយសារតែកម្រិតកម្ពស់ទឹកខ្ពស់ និងមិនអាចព្យាករណ៍បាន ធ្វើឱ្យពួកគាត់ ផលិតស្បៀងក្នុងភាពមានកម្រិត។
តើទឹកនៅឯណា?
តើអាងទន្លេមេគង្គមានសំណើមប៉ុណ្ណា?








តើអាងស្តុកទឹកមានទឹកប៉ុន្មានតាមប្រទេស?
បរិមាណទឹកប្រើប្រាស់បច្ចុប្បន្ន (ពាន់លានម៉ែត្រគូប) ឆ្លងកាត់អាងស្តុកទឹកធំជាងគេទាំង ៤៥ ក្នុងអាងទន្លេមេគង្គ។
- ចុច ឬដាក់លើរូបតំណាងនៅលើផែនទីសម្រាប់ព័ត៌មានលម្អិតបន្ថែម។
តើមានបរិមាណទឹកប៉ុន្មាននៅក្នុងអាងស្តុកទឹកដែលធំជាងគេបំផុត?
- ចំណាយពេលមើលតារាងដើម្បីតាមដានបរិមាណអាងស្តុកទឹក សម្រាប់សប្តាហ៍ជាក់លាក់ប្រចាំឆ្នាំ
តើជីពចរទឹកជំនន់មានកម្លាំងប៉ុណ្ណា?








តើវាលទំនាបទន្លេមេគង្គមានសំណើមប៉ុណ្ណា?








តើលំហូរទឹកទន្លេចេញមកពីណា?








តើទឹកទន្លេគួរមានកម្រិតណា?
ឧបករណ៍បង្ហាញកម្រិតទឹកនៅឈៀងសែន (ថៃ) [មិនអាចប្រើបានជាបណ្ដោះអាសន្ន]
ក្រុងស្ទឹងត្រែង (កម្ពុជា)
មាត់ជ្រូក (វៀតណាម)
សម្រាប់ព័ត៌មានបន្ថែម សូមចុចគម្រូលំហូរទឹកធម្មជាតិ នៅក្នុងបញ្ជីនៅផ្នែកខាងលើ
តើទំនប់ណាខ្លះបង្កផលប៉ះពាល់ជាងគេ?
- សូមចុចរឺអូសពីលើ
អាងស្តុកទឹកទំនប់ដែលត្រូវបានសន្មត់ថាមានការផ្លាស់ប្តូរបរិមាណទឹក១០០លានម៉ែត្រគូប (m3) ក្នុងកំឡុង៧ថ្ងៃកន្លងទៅ។
សម្រាប់ព័ត៌មានបន្ថែម សូមចុចឧបករណ៍វាស់វែងកម្រិតទឹកពីចម្ងាយនៅបញ្ជីផ្នែកខាងលើ
បរិមាណអាងស្តុកទឹកបច្ចុប្បន្នសម្រាប់ទំនប់ទាំង58
- ចំណាយពេលមើលតារាងទិន្នន័យអាងស្តុកទឹកដើម្បីឃើញនូវសក្តានូពលនៃបរិមាណទឹកបច្ចុប្បន្ន
សម្រាប់ព័ត៌មានបន្ថែម សូមចុចឧបករណ៍វាស់វែងកម្រិតទឹកពីចម្ងាយនៅបញ្ជីផ្នែកខាងលើ

